តើជម្រើសជាតិណាខ្លះ ដែលសមាជិកកីឡាករការពារជាតិគាំទ្រនៅ WC2018 នៅរុស្សី?

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ធំបំផុត FIFA World Cup 2018 នាទឹកដីរុស្សីបានឈានចូលមកដល់ពេលនេះហើយ។ នេះជាព្រឹត្តិការណ៍ដែលអ្នកទស្សនាបាល់ទាត់ជុំវិញពិភពលោកទទ្ទឹងរងចាំ ដោយប្រព្រឹត្តិទៅរៀងរាល់៤ឆ្នាំម្តងឯណោះ។ ដូច្នេះតោះមកមើលការគាំទ្ររបស់កីឡាករ និងគ្រូបង្គោលនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិមួយចំនួន ដែលពួកគាត់មានការគាំទ្រ និងផ្តល់មតិនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ធំមួយនេះតទៅ៖

១.លោកគ្រូបង្គោល ភា​ សុភ័ក្ត្រា៖ ខ្ញុំគាំទ្រ និងគិតថាជម្រើសជាតិអាល្លឺម៉ង់ និងការពារដំណែងជើងឯករបស់ខ្លួនបាន។
២.អ៊ុព កាម៉ុល៖ គាំទ្រជម្រើសជាតិអាល្លឺម៉ង់។
៣.រឿម ចាន់រឿន៖ ខ្ញុំគាំទ្រ អាល្លឺម៉ង់ ហើយជឿជាក់ថាក្រុមនេះនឹងការពារជើងឯកបាន។
៤.កីឡាករយុវជនចំណូលថ្មី កាន់ ពិសាល៖ សម្រាប់ខ្ញុំ គាំទ្រជម្រើសជាតិអាល្លឺម៉ង់ និងប្រេស៊ីល ក៏សង្ឃឹមក្រុមទាំង២ឡើងវគ្គផ្តាច់ព្រ័ត្រ។ ចំណែកវគ្គផ្តាច់ព្រ័ត្រខ្ញុំគិតថា អាល្លឺម៉ង់នឹងឈ្នះ។
៥.អ្នកចាំទី អ៊ុំ វិចិត្រ៖ សម្រាប់ខ្ញុំ គាំទ្រជម្រើសជាតិអេស្ប៉ាញ ខ្ញុំគិតថាអេស្ប៉ាញនឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំគាំទ្រអេស្ប៉ាញ ព្រោះខ្ញុំជាហ្វេន De Gea ។
៦.ប្រធានក្រុម រុឹង ប៊ុនហៀង៖ ខ្ញុំគាំទ្ររជម្រើសជាតិអេស្ប៉ាញ ជឿថាគ្រូថ្មី នឹងបង្ហាញទម្រង់ថ្មី។
៧.ស ពិសិដ្ឋ៖ ខ្ញុំគាំទ្រជម្រើសជាតិប្រេស៊ីល ពីព្រោះមានកីឡាករ Thiago Silva។
៨.ភួង សុខសាណា៖ សម្រាប់ឆ្នាំនេះ ខ្ញុំគាំទ្រជម្រើសជាតិប្រេស៊ីល។
៩.ខែក ខេមរិន្ទ៖ គាំទ្រជម្រើសជាតិអង់គ្លេស។

ចុះបងប្អូនទាំងអស់គ្នាជាអ្នកគាំទ្រជម្រើសជាតិណាដែរ? ខាងក្រោមនេះជាតារាងពូល និងកាលវិភាគនៃការប្រកួត ព្រមទាំងផ្សាយផ្ទាល់ពី CBS  ដែលត្រឹមត្រូវនឹងម៉ោងនៅកម្ពុជាយើង៖

អត្ថបទ៖ ដារិទ្ធ !!! 

Facebook Comments