ក្លឹប៤ប្រជែងគ្នាក្នុងការនាំយក Malcom ពី Bordeaux

ក្លឹប៤ប្រជែងគ្នាក្នុងការនាំយក Malcom ពី Bordeaux

អឺរ៉ុប ៖ ក្លឹប៤ដែលមានមូលដ្ឋាននៅលីគកំពូលតំបន់អឺរ៉ុប៣ផ្សេងៗគ្នាកំពុងប្រជែងគ្នាក្នុងការចែចូវខ្សែបម្រើសញ្ជាតិប្រស៊ីល Malcom របស់ក្លឹប Bordeaux នៅលីគកំពូលបារាំង។ បើតាមប្រភពមួយតាមរយៈ Instagram បានអោយដឹងថា ក្លឹបចំណូលថ្មីនៃលីគអង់គ្លេស Fulham FC បានដាក់សំណើរ៤៥លានផោនសម្រាប់ការនាំយក Malcom មកកាន់កីឡដ្ឋាន Craven Cottage ខណៈក្លឹបរួមលីគជាមួយគ្នា Everton ក៏កំពុងស្ថិតក្នុងការចចារជាមួយ Bordeaux ផងដែរ។ ក្រឡេកមើលក្លឹប២ទៀត AS Roma មកពីអីតាលី និង Valencia មកពីអេស៉្បាញក៏កំពុងដុតដៃដុតជើងក្នុងការទិញយកម្ចាស់អាវលេខ៧របស់ Bordeaux នេះមកចូលរួមរដូវកាលក្រោយ។ គួរបន្ថែមដែរថា ក្នុងចំណោមក្លឹបទាំង៤នេះ AS Roma ហាក់ដូចជាមានសង្ឃឹមខ្ពស់ជាងគេ ស្របពេលដែល Malcom ធ្លាប់ព្រលយពាក្យថាចង់ទៅលេងនៅលីគ Series A ។

គួរអោយដឹងដែរថា Malcom បានចូលរួមជាមួយ Bordeaux តាំងពីឆ្នាំ 2016 មកម៉្លេះ ក្រោយសម្រេចចាកចេញពីក្លឹប Corinthians នៅស្រុកកំណើត។

ទស្សនាការលេងរបស់ Malcom

ដោយ ៖ ខាវីន

ប្រភព ៖ Sky Sport

 

Facebook Comments