ក្លឹបមួយសុខចិត្តចំណាយ១%នៃចំណូលបានពីការប្រកួតដើម្បីកម្មវិធីមនុស្សធម៌

ក្លឹបមួយសុខចិត្តចំណាយ១%នៃចំណូលបានពីការប្រកួតដើម្បីកម្មវិធីមនុស្សធម៌

ដាណឺម៉ាក ៖ ក្លឹប FC Nordsjælland នៅលីគកំពូលដាណឺម៉ាកបានបង្កើតប្រវត្តិសាស្ត្រដ៏ល្អ និងបានក្លាយជាក្លឹបដំបូងគេក្នុងពិភពលោកដែលហ៊ានបរិច្ចាគ១%នៃចំណូលបានការលក់សំបុត្រការប្រកួតក្នុងដីរបស់ខ្លួន ក្រោយក្លឹបនេះបានយកឈ្នះ Cliftonville មកពីអេឡង់នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ UEFA Europa League ។ កម្មវិធីមនុស្សធម៌ត្រូវបានគេអោយឈ្មោះ « Common Goal » ដែលត្រូវបានរៀបចំឡើងដោយកីឡាករ Juan Mata សមាជិកក្លឹប Manchester United ។ សម្រាប់កម្មវិធីនេះដែរក៏ជម្រុញអោយកីឡាករល្បីៗលើពិភពលោកងាកមលចូលរួមការងារមនុស្សធម៌តាមរយៈការបរិច្ចាគ១%នៃប្រាក់ខែផងដែរ។

គួរអោយដឹងដែរថា FC Nordsjælland ជាអតីតក្លឹបជើងឯកលីគកំពូលដាណឺម៉ាកកាលពីរដូវកាល២០១១-២០១២ និងធ្លាប់បង្ហាញវត្តមាននៅពានធំៗក្នុងតំបន់អឺរ៉ុបជាច្រើនដងផងដែរ។

ដោយ ៖ ខាវីន

ប្រភព ៖ BBC

Facebook Comments