ទូរទស្សន៍ក្នុងស្រុករបស់ឥណ្ឌូនេស៊ី MNC TV ទទួលសិទ្ធិផ្សាយ AFF Futsal Club Championship 2018
Permalink

ទូរទស្សន៍ក្នុងស្រុករបស់ឥណ្ឌូនេស៊ី MNC TV ទទួលសិទ្ធិផ្សាយ AFF Futsal Club Championship 2018

ឥណ្ឌូនេស៊ី​៖​ ទូរទស្សន៍មួយក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី MNC TV និង MNC Channel ដែលប្រិយមិត្តយើងអាចស្វែងរកក្នុង Youtube បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខ នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងសាល AFF Futsal Championship 2018 ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា។ ក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារតំណាងអោយកម្ពុជាស្ថិតក្នុងពួល A ជាមួយក្រុមមកពីអូស្រា្តលី មីយ៉ាន់ម៉ា និង​ ប្រ៊ុយណេ។ គួរអោយដឹងដែរថា ក្រុមម្ចាស់ជើងឯកពានង្វាន់ថ្នាក់ជាតិក្នុងសាលរបស់កម្ពុជាមួយនេះនឹងត្រូវប្រកួតបើកឆាកទល់នឹង…

Continue Reading →

ប្រធានក្រុម ស.ស.យ.ក កំចាយមារ ថា៖ « យើងនឹងបង្ហាញអោយអស់នូវអ្វីដែលមាន ដើម្បីមុខមាត់ជាតិយើង »
Permalink

ប្រធានក្រុម ស.ស.យ.ក កំចាយមារ ថា៖ « យើងនឹងបង្ហាញអោយអស់នូវអ្វីដែលមាន ដើម្បីមុខមាត់ជាតិយើង »

ភ្នំពេញ ៖ ប្រធានក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារ កីឡាករ សឹង ចាន់វ៉ាន់ណូ បានបង្ហាញគំនិតសុទិដ្ឋិនិយមពាក់ព័ន្ធនឹងការត្រៀមចេញទៅលេងពានរង្វាន់ប្រចាំតំបន់ AFF Futsal Club Championship នាប្រទេសឥណ្ឌូនេស៊ី។ ថ្លែងក្នុងការធ្វើបទសម្ភាសន៍ខ្លីមួយតាមរយៈប្រព័ន្ធសារអេឡិចត្រូនិច ម្ចាស់អាវលេខ៧រូបនេះបានប្រាប់គេហទំព័រ Royal Sport News អោយដឹងយ៉ាងដូច្នេះថា៖ « សម្រាប់ការចេញទៅលេងនៅប្រទេសឥណ្ឌូនេស៊ីលើកនេះជាលើកដំបូងបំផុតសម្រាប់បង និងក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមាររបស់យើង។ បើនិយាយពីការយល់ចិត្តគ្នាក្នុងក្រុម បងគិតថា ពួកយើងមិនទាន់ធ្វើបានល្អនៅឡើយទេ…

Continue Reading →

រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី១៣
Permalink

រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី១៣

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដែលជាលីគកំពូលកម្ពុជាបានបញ្ចប់សប្តាហ៍ទី១៣ជាស្ថាពរ។ ក្លឹបទាំង១២បានប្រកួតតទល់គ្នាយ៉ាងស្វិតស្វាញនៅ៥ទីលានផ្សេងៗគ្នាកាលពីថ្ងៃសៅរ៍ និងអាទិត្យសប្តាហ៍កន្លងទៅ។           តើមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅសប្តាហ៍ទី១៣? ១. អាស៊ីអឺរ៉ុបយូណាយធីតចាញ់សូលទីឡូអង្គរនៅទឹកដីខ្លួនឯង នៅក្រោមមេឃស្រទុំវេលាម៉ោង៣រសៀលកាលពីថ្ងៃអាទិត្យកន្លងទៅ នាកីឡដ្ឋានអេ.អ៊ី.យូ ស្ពតផាតរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ទទួលរងបរាជ័យក្នុងជំនួបទល់នឹងក្លឹបមកពីខេត្តសៀមរាប សូលទីឡូអង្គរ ក្នុងលទ្ធផល ០-១។ មួយគ្រាប់របស់ក្រុមភ្ញៀវរកបានដោយម្ចាស់អាវលេខ១១ Dzarma Bata នៅនាទីទី៤៣ចុងតង់ទី១។​ ២. បឹងកេតបន្តភាពខ្លាំងរបស់ខ្លួន ឡើងឈរកំពូលតារាងសប្តាហ៍ទី១៣ ម្ចាស់ជើងឯកលីគកំពូលឆ្នាំមុន បឹងកេតបានបន្តភាពមិនដែលចាញ់របស់ខ្លួន ក្រោយបំបាក់ក្រុមមិនដែលឈ្នះសោះវេស្ទឺនភ្នំពេញក្នុងលទ្ធផល ៥-១ នាពហុកីឡដ្ឋានជាតិ។…

Continue Reading →

តើជម្រើសជាតិណាខ្លះ ដែលសមាជិកកីឡាករការពារជាតិគាំទ្រនៅ WC2018 នៅរុស្សី?
Permalink

តើជម្រើសជាតិណាខ្លះ ដែលសមាជិកកីឡាករការពារជាតិគាំទ្រនៅ WC2018 នៅរុស្សី?

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ធំបំផុត FIFA World Cup 2018 នាទឹកដីរុស្សីបានឈានចូលមកដល់ពេលនេះហើយ។ នេះជាព្រឹត្តិការណ៍ដែលអ្នកទស្សនាបាល់ទាត់ជុំវិញពិភពលោកទទ្ទឹងរងចាំ ដោយប្រព្រឹត្តិទៅរៀងរាល់៤ឆ្នាំម្តងឯណោះ។ ដូច្នេះតោះមកមើលការគាំទ្ររបស់កីឡាករ និងគ្រូបង្គោលនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិមួយចំនួន ដែលពួកគាត់មានការគាំទ្រ និងផ្តល់មតិនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ធំមួយនេះតទៅ៖ ១.លោកគ្រូបង្គោល ភា​ សុភ័ក្ត្រា៖ ខ្ញុំគាំទ្រ និងគិតថាជម្រើសជាតិអាល្លឺម៉ង់ និងការពារដំណែងជើងឯករបស់ខ្លួនបាន។ ២.អ៊ុព កាម៉ុល៖ គាំទ្រជម្រើសជាតិអាល្លឺម៉ង់។ ៣.រឿម ចាន់រឿន៖ ខ្ញុំគាំទ្រ អាល្លឺម៉ង់ ហើយជឿជាក់ថាក្រុមនេះនឹងការពារជើងឯកបាន។ ៤.កីឡាករយុវជនចំណូលថ្មី កាន់…

Continue Reading →

មានរឿងអ្វីខ្លះសម្រាប់ Super Saturday នៅ MCL ?
Permalink

មានរឿងអ្វីខ្លះសម្រាប់ Super Saturday នៅ MCL ?

ភ្នំពេញ ៖ លីគកំពូលកម្ពុជាបានធ្វើដំណើរមកដល់សប្តាហ៍ទី៩ជាផ្លូវការ សម្រាប់ថ្ងៃសៅរ៍ ទី៩ ម្សិលមិញនេះត្រូវបានប្រិយមិត្តអ្នកគាំទ្របាល់ទាត់ក្នុងស្រុកអោយឈ្មោះថាជា « Super Saturday » ខណៈការប្រកួតសុទ្ធតែជាគូពិសេស។ ១. សមាជិក១០នាក់របស់វិសាខាផ្តួលជើងខ្លាំងព្រះខ័នរាជខេត្តស្វាយរៀងយ៉ាងប្រផិតប្រផើយ វិសាខា បានយកឈ្នះ ព្រះខ័នរាជខេត្តស្វាយរៀង ដោយលទ្ធផល ៣-២ នាកីឡដ្ឋានវេស្ទឺន។ ក្លឹបចំណូលថ្មីលីគកំពូល វិសាខា បានបើកការនាំមុខមុន ២-០ នៅតង់ទី១ ដោយគ្រាប់ដំបូងរកបានដោយយុវជន សាន គីមហេង នៅនាទីទី១២…

Continue Reading →

រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី៨
Permalink

រឿងរ៉ាវ៦យ៉ាងកើតឡើងនៅ MCL សប្តាហ៍ទី៨

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដែលជាលីគកំពូលកម្ពុជាបានបញ្ចប់សប្តាហ៍ទី៨ជាស្ថាពរ។ ក្លឹបទាំង១២បានប្រកួតតទល់គ្នាយ៉ាងស្វិតស្វាញនៅ៥ទីលានផ្សេងគ្នាកាលពីថ្ងៃសៅរ៍ និងអាទិត្យសប្តាហ៍កន្លងទៅ។ តើមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅសប្តាហ៍ទី៨នេះ? ១. អាស៊ីអឺរ៉ុបយូណាយធីតប៉ះស្មើទល់នឹងក្រុមខ្លាំងប៉ូលីសនៅទឹកដីខ្លួនឯង នៅក្រោមមេឃស្រទុំវេលាម៉ោង៣រសៀលកាលពីថ្ងៃសៅរ៍កន្លងទៅ នាកីឡដ្ឋានអេ.អ៊ី.យូ ស្ពតផាតរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ម្ចាស់ផ្ទះបានបិទស្មើក្នុងជំនួបទល់នឹងក្រុមជើងខ្លាំង អគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ១-១។ មួយគ្រាប់របស់ម្ចាស់ផ្ទះរកបានដោយម្ចាស់អាវលេខ៩ Marie Private នៅដើមតង់ទី២​ ខណៈមួយគ្រាប់របស់ភ្ញៀវរកបានដោយខ្សែប្រយុទ្ធ នួន បូរី ។ ២. បឹងកេតបន្តភាពខ្លាំងរបស់ខ្លួន ឡើងឈរកំពូលតារាងសប្តាហ៍ទី៨ ម្ចាស់ជើងឯកលីគកំពូលឆ្នាំមុន បឹងកេតបានបន្តភាពមិនដែលចាញ់របស់ខ្លួន ក្រោយបំបាក់អង្គរថៃហ្គឺរមិនអោយតដៃបានក្នុងលទ្ធផល…

Continue Reading →

៣គូថ្ងៃសៅរ៍ ៣គូថ្ងៃអាទិត្យនៅ MCL សប្តាហ៍ទី៨
Permalink

៣គូថ្ងៃសៅរ៍ ៣គូថ្ងៃអាទិត្យនៅ MCL សប្តាហ៍ទី៨

ភ្នំពេញ ៖ លីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ បានរំកិលខ្លួនចូលមកដល់សប្តាហ៍ទី៨ហើយ។ ក្លឹបទាំង១២នឹងប្រកួតនៅលើទីលាន៥ផ្សេងៗគ្នា ដោយ៣ប្រកួតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ខណៈ៣ប្រកួតទៀតនឹងដំណើរនៅថ្ងៃអាទិត្យ។ កាលវិភាគប្រកួតសប្តាហ៍ទី៨ គួរអោយដឹងដែរថា បច្ចុប្បន្នក្លឹបបាល់ទាត់ណាហ្គាវើលបន្តឈរកំពូលមាន១៩ពិន្ទុក្នុងដៃ និងមិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយ ស្របពេលវេស្ទឺនភ្នំពេញស្ថិតនៅបាតកំពូលមិនទាន់ស្គាល់ជ័យជំនះនៅឡើយឆ្លងកាត់តាមរយៈ៧ប្រកួតកន្លងទៅ។ ដោយ ៖ ខាវីន រូបភាព ៖ Metfone Cambodian League

Continue Reading →

ដោនថោនស្ព័ត បន្តឈរកំពូលតារាង ខណៈស.ស.យ.ក កំចាយមារឡើងមកឈរលេខ២
Permalink

ដោនថោនស្ព័ត បន្តឈរកំពូលតារាង ខណៈស.ស.យ.ក កំចាយមារឡើងមកឈរលេខ២

ភ្នំពេញ ៖ ការប្រកួតលីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ CLEAR ២០១៨ បានបញ្ចប់សប្តាហ៍ទី១១របស់ខ្លួនជាស្ថាពរកាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍ទៅមិញ។ ក្រុមបាល់ទាត់ដោនថោនស្ព័តនៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ក្រុមហូមស្ព័តក្នុងលទ្ធផល ១០­­-៥ ល្មមគ្រប់គ្រាន់ក្នុងការរក្សាចំណាត់ថ្នាក់លេខ១នៅលើកំពូលតារាងដដែល។ មួយគូទៀត ក្រុមស.ស.យ.ក កំចាយមារបានរំកិលចំណាត់ថ្នាក់របស់ខ្លួនមកឈរនៅលេខ២វិញ បន្ទាប់ពីក្រុមដែលនឹងត្រូវតំណាងអោយកម្ពុជាចេញទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីនាប៉ុន្មានខែខាងមុខមួយនេះបានយកឈ្នះយ៉ាងលំបាកលើក្រុមជើងខ្លាំងហ្វេនស្ព័ត ១៣-១០។ លទ្ធផលប្រកួតសប្តាហ៍ទី១១   ក្រុមដោនថោនស្ព័ត ក្រុមស.ស.យ.ក កំចាយមារ ដោយ ៖ ខាវីន ប្រភព និងរូបភាព ៖ Cambodia Futsal  

Continue Reading →

យុវជនម្នាក់ជំនះបង្កើតក្រុមយុវជនថ្នាល ដោយសារចិត្តស្រលាញ់បាល់ទាត់
Permalink

យុវជនម្នាក់ជំនះបង្កើតក្រុមយុវជនថ្នាល ដោយសារចិត្តស្រលាញ់បាល់ទាត់

ភ្នំពេញ ៖ ជាមន្ត្រីរាជការ និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យុវជន ផៃ បរិញ្ញា បានរៀបរាប់ពីគោលបំណង និងអនុស្សាវរីយ៍ និងសមិទ្ធផលមួយចំនួនដែលខ្លួនបានទទួល ក្រោយដាក់ចិត្តបង្កើតនូវក្រុមបាល់ទាត់ដែលមានថ្នាលយុវជនផ្ទាល់ខ្លួនមួយ។ យុវជនដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល D License នេះរៀបរាប់ថា ៖ « រយៈពេល៧ឆ្នាំហើយដែលក្រុម Youngchester បង្កើតឡើងដោយយុវជនម្នាក់ឈ្មោះ ផៃ បរិញ្ញា កាលនោះគេជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យមួយដែលនៅកណ្ដាលទីក្រុងភ្នំពេញ។ ដោយចិត្តស្រលាញ់បាល់ទាត់ខ្លាំង ខ្ញុំក៍បានបង្កើតក្រុមនេះឡើងក្នុងគោលបំណងលេងមិត្តភាព ប៉ុន្ដែនៅឆ្នាំ២០១២-២០១៣…

Continue Reading →

U21 កម្ពុជាអាចលើកពានស្តេចប៊្រុយណេជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបានទេយប់នេះ?
Permalink

U21 កម្ពុជាអាចលើកពានស្តេចប៊្រុយណេជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបានទេយប់នេះ?

ប៊្រុយណេ ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយពីយកឈ្នះក្រុមខ្លាំងមីយាន់ម៉ា ២-១ កក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។ ឆ្លងកាត់៣ប្រកួតនៅពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្រុម U-21 ធ្វើបានល្អគួរអោយកត់សម្គាល់ ដោយបើកឆាកចាញ់ឡាវដោយមិនអស់ចិត្ត​ ២-១ ក្រោយមកក៏យកឈ្នះសិង្ហបុរី ១-០ មុនឈ្នះមីយ៉ាន់វគ្គ៤ក្រុមចុងក្រោយ។ កីឡាករដែលអ្នកគាំទ្រគិតថាជាក្បាលម៉ាស៊ីននាំលេងគឺ ខ្សែបម្រើ សុះ ស៊ូហាណា ម្ចាស់អាវលេខ១២មកពីក្លឹបណាហ្គាវើល។ សកម្មភាពហ្វឹកហាត់ឈុតអាយុក្រោម២១ឆ្នាំកន្លងទៅ គួរបញ្ជាក់ថា ជំនួបវគ្គផ្តាច់ព្រ័ត្រនេះនឹងចាប់ប្រកួតនាម៉ោង ៧:៣០…

Continue Reading →