Wilfried Zaha បង្ហើបថា អនាគតនៅអង់គ្លេសហាក់ស្រពិចស្រពិល ខណៈសាមីខ្លួនចង់ស្គាល់រសជាតិលេងពាន Champions League
Permalink

Wilfried Zaha បង្ហើបថា អនាគតនៅអង់គ្លេសហាក់ស្រពិចស្រពិល ខណៈសាមីខ្លួនចង់ស្គាល់រសជាតិលេងពាន Champions League

អង់គ្លេស ៖ ថ្មីៗនេះ កីឡាករ Wilfried Zaha បានបដិសេធកុងត្រាថ្មីដែលក្លឹប Crystal Palace បានដាក់អោយដែលមានកម្រៃនឿយហត់១២៥ពាន់ផោនក្នុងមួយសប្តាហ៍។ បើតាមគេហទំព័រកីឡា Standard Sport បានអោយដឹងថា ខ្សែប្រយុទ្ធក្រុមជម្រើជាតិកូឌឺវ័រនេះកំពុងពិចារណាក្នុងការចាកចេញពីកីឡដ្ឋាន Selhurst Park សម្រាប់ការផ្ទេរទៅកាន់ក្លឹបដែលមានកៅអីលេងពានរង្វាន់ UEFA Champions League នៅរដូវកាលថ្មីខាងមុខ ខណៈ Crystal Palace គ្រោងដាក់តម្លៃខ្លួនម្ចាស់អាវលេខ១១រហូតដល់៧០លានផោនឯណោះ។ គួរអោយដឹងដែរថា មកទល់នឹងពេលនេះមានក្លឹបធំៗ៣រួមមាន Borussia…

Continue Reading →

Bangkok BTS ក្លាយជាម្ចាស់ជើងឯកពាន AFF MNC Futsal Club Championship 2018
Permalink

Bangkok BTS ក្លាយជាម្ចាស់ជើងឯកពាន AFF MNC Futsal Club Championship 2018

ឥណ្ឌូនេស៊ី ៖ ទីបំផុតក្រុមបាល់ទាត់ Bangkok BTS របស់ថៃបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ AFF MNC Futsal Club Championship 2018 ជាផ្លូវការ ក្រោយបំបាក់ក្រុម East Coast Heat FC មកពីអូស្រ្តាលី ក្នុងលទ្ធផល ៧-១។ ជាមួយគ្នានេះដែរ ការប្រកួតមួយគូទៀតក្នុងជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ ក្រុមភ្ញៀវ MIC FC មកពីមីយ៉ាន់ម៉ាបានយកឈ្នះក្រុមម្ចាស់ផ្ទះ SKN…

Continue Reading →

អ្នកចាំទី២រូបមានម្នាក់អាចនឹងក្លាយជាដៃទី១ Chelsea បើ Thibaut Courtois ចាកចេញ
Permalink

អ្នកចាំទី២រូបមានម្នាក់អាចនឹងក្លាយជាដៃទី១ Chelsea បើ Thibaut Courtois ចាកចេញ

អង់គ្លេស ៖ ក្លឹបតោខៀវ Chelsea កំពុងពិចារណាក្នុងការនាំយកអ្នកចាំទី២រូបក្នុងនោះមានអតីតអ្នកចាំទីក្រុមជម្រើសជាតិឆែក និងធ្លាប់ជាអតីតសមាជិកយូរឆ្នាំរបស់ក្លឹប កីឡាករ Petr Cech និងអ្នកចាំទីក្រុមជម្រើសជាតិដាណឺម៉ាក  Kasper Schmeichel ដើម្បីមកជំនួសកន្លែង Thibaut Courtois ដែលអាចនឹងចាកចេញពីក្លឹបសម្រាប់ការដោះដូរកីឡាកររដូវក្តៅនេះ។ បើតាមសារពត៌មានរបស់ប៊ែលស៊ិក Het Laatste Nieuws បានអោយដឹងថា ក្លឹបយក្សអេស៉្បាញ Real Madrid ហ៊ានអោយតម្លៃខ្លួន Courtois  រហូតដល់៥៥លានអឺរ៉ូស្មើនឹង៤៨.៥លានផោន ស្របពេលដែលអ្នកវិភាគបាល់ទាត់នៅតំបន់អឺរ៉ុបមួយចំនួនថាតម្លៃនេះសមល្មមអាចអោយអ្នកចាំទីកម្ពស់២ម៉ែត្រនេះចាកចេញពី…

Continue Reading →

ក្លឹប៤ប្រជែងគ្នាក្នុងការនាំយក Malcom ពី Bordeaux
Permalink

ក្លឹប៤ប្រជែងគ្នាក្នុងការនាំយក Malcom ពី Bordeaux

អឺរ៉ុប ៖ ក្លឹប៤ដែលមានមូលដ្ឋាននៅលីគកំពូលតំបន់អឺរ៉ុប៣ផ្សេងៗគ្នាកំពុងប្រជែងគ្នាក្នុងការចែចូវខ្សែបម្រើសញ្ជាតិប្រស៊ីល Malcom របស់ក្លឹប Bordeaux នៅលីគកំពូលបារាំង។ បើតាមប្រភពមួយតាមរយៈ Instagram បានអោយដឹងថា ក្លឹបចំណូលថ្មីនៃលីគអង់គ្លេស Fulham FC បានដាក់សំណើរ៤៥លានផោនសម្រាប់ការនាំយក Malcom មកកាន់កីឡដ្ឋាន Craven Cottage ខណៈក្លឹបរួមលីគជាមួយគ្នា Everton ក៏កំពុងស្ថិតក្នុងការចចារជាមួយ Bordeaux ផងដែរ។ ក្រឡេកមើលក្លឹប២ទៀត AS Roma មកពីអីតាលី និង…

Continue Reading →

Alisson បំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេបំផុត ក្រោយសម្រេចផ្ទេរមកកាន់ Liverpool
Permalink

Alisson បំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេបំផុត ក្រោយសម្រេចផ្ទេរមកកាន់ Liverpool

អង់គ្លេស ៖ Alisson Becker បានក្លាយជាអ្នកចាំទីដែលមានតម្លៃផ្ទេរថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយសម្រេចចាកចេញពី AS Roma មកកាន់​ Liverpool សម្រាប់តម្លៃផ្ទេររហូតដល់៦៥លានផោនលើកិច្ចសន្យារយៈពេល៦ឆ្នាំ។ ទន្ទឹមនឹងការបង្ហាញខ្លួនជាផ្លូវការអោយក្លឹបថ្មី អ្នកចាំទីជម្រើសទី១ក្រុមសាំបាំប្រេស៊ីលនេះបានលើកឡើងថា ៖ « ខ្ញុំសប្បាយរីករាយណាស់សម្រាប់ការផ្ទេរមកកាន់ ។ សុបិនខ្ញុំបានក្លាយជាការពិតដែលបានពាក់អាវក្រុមមួយដែលមានប្រវត្តិឈ្នះពានជាច្រើន។ វាជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ជីវិត និងនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំនឹងបង្ហាញនូវអ្វីដែលខ្ញុំមានដើម្បីក្លឹប។ »។ គួរអោយដឹងដែរថា ហង្សក្រហមក៏បានចាយអស់១៧៤.៤៥លានផោនហើយក្នុងការនាំយកសមាជិកថ្មី៣រូបផ្សេងទៀតមកកាន់កីឡដ្ឋាន Anfield ត្រៀមរដូវកាលថ្មីក្នុងពេលដ៏ខ្លីខាងមុខនេះរួមមាន Fabinho មកពីក្លឹប…

Continue Reading →

នៅចាំម្ចាស់គ្រាប់បាល់ដំបូងនៅ World Cup 2018 ទេ?
Permalink

នៅចាំម្ចាស់គ្រាប់បាល់ដំបូងនៅ World Cup 2018 ទេ?

រុស្សី ៖ ខ្សែបម្រើក្រុមជម្រើសជាតិរុស្សី Yuri Gazinskiy បានក្លាយជាកីឡាករដំបូងបំផុតដែលអាចរកគ្រាប់បាល់បញ្ចូលទីបានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨។ គ្រាប់បាល់ដំបូងនៅ World Cup 2018 កើតចេញពីការបញ្ចូលដ៏ល្អរបស់ Aleksandr Golovin ហើយសម្រេចទីដោយការតែតរបស់ម្ចាស់អាវលេខ៨នៃក្រុមរុស្សី នៅនាទីទី១២ដើមតង់ទី១ក្នុងជំនួបរវាងម្ចាស់ផ្ទះរុស្សី និងអារ៉ាប៊ីសាអូឌីត។ គួររំលឹកដែរថា កាលណោះម្ចាស់ផ្ទះបានលត់ក្រុមជើងខ្លាំងមកពីទ្វីបអាស៊ីមួយនេះក្នុងលទ្ធផល៥-០នៅមុខអ្នកទស្សនាជាង៧ម៉ឺននាក់នាកីឡដ្ឋាន Luzhniki Stadium ។ គ្រាប់បាល់ទាំង៥របស់រុស្សីរកបានដោយ Yuri Gazinskiy នៅនាទីទី១២ Artem Dzyuba នៅនាទីទី៧១…

Continue Reading →

បារាំងលើកពាន World Cup ជាលើកទីពីរក្រោមក្រសែភ្នែកមនុស្សរាប់លាននាក់ទូទាំងពិភពលោក
Permalink

បារាំងលើកពាន World Cup ជាលើកទីពីរក្រោមក្រសែភ្នែកមនុស្សរាប់លាននាក់ទូទាំងពិភពលោក

រុស្សី ៖ ក្រោយចំណាយពេល១ខែពេញ ទីបំផុតបារាំងបានក្លាយជាជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១៨ជាផ្លូវការ ក្រោយក្រុមដែលមានរហស្សនាមមាន់គកបានបំបាក់ក្រុមក្រូអាតក្នុងលទ្ធផលបច្ចេកទេស​ ៤-២ នាកីឡាដ្ឋាន Luzhniki ទីក្រុងមូស្កូល ប្រទេសរុស្សី។ ៤គ្រាប់របស់បារាំងរកបានដោយការតែតបញ្ចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធក្រូអាត Mario Mandzukic នាទីទី១៨ មុនការទាត់បាល់ប៉េណាល់ទីរបស់ Antoine Griezmann នៅនាទីទី៣៨ ស្របពេលដែល Paul Pogba និង Kylian Mbappe រកបានម្នាក់មួយគ្រាប់នៅតង់ទី២។ ចំណែក២គ្រាប់របស់ក្រូអាតរកបានដោយ Ivan Perisic…

Continue Reading →

Kieran Trippier ជាកីឡាករទទួលបាន Rate ខ្ពស់ជាងគេនៃក្រុមជម្រើសជាតិអង់គ្លេស
Permalink

Kieran Trippier ជាកីឡាករទទួលបាន Rate ខ្ពស់ជាងគេនៃក្រុមជម្រើសជាតិអង់គ្លេស

រុស្សី ៖ Kieran Trippier ត្រូវបានសារពត៌មាន BBC ដែលជាសារពត៌មានដ៏ល្បីល្បាញមួយបានកម្រិតពីគុណភាពទម្រង់លេង (Rate) រហូតដល់៧.១៩/១០ ក្រោយបង្ហាញការលេងបានយ៉ាងល្អសម្រាប់៦ប្រកួតដែលរូបគេបានចូលលេងអោយក្រុមតោកំណាចក្នុងព្រឹត្តិការណ៍ World Cup លើកនេះ។ អ្នកចាំទីវ័យក្មេង Jordan Pickford ស្ថិតនៅលំដាប់ទី២ទទួលបាន៦.៧១ ខណៈ ខ្សែការពារ Harry Maguire នៅលេខ៣បាន៦.៥១ Jordan Henderson នៅលេខ៤បាន៦.៤៥ រួមទាំង John Stones…

Continue Reading →

Shaqiri និង William Carvalho រកបានទ្រនំថ្មី ក្រោយត្រលប់មកពី World Cup
Permalink

Shaqiri និង William Carvalho រកបានទ្រនំថ្មី ក្រោយត្រលប់មកពី World Cup

អឺរ៉ុប ៖ ខណៈទីផ្សារដោះដូរកីឡាករនៅពិភពបាល់ទាត់អឺរ៉ុបបានបើកដំណើរការ ក្លឹបនីមួយៗបានដុតដៃដុតដៃនាំយកកីឡាករថ្មីៗមកពង្រឹងក្លឹបសម្រាប់ត្រៀមលេងរដូវកាលថ្មីនាពេលខាងមុខនេះ។ ក្រលេកមកមើល ក្លឹបនៅលីគកំពូលរបស់អង់គ្លេស Liverpool បានជោគជ័យក្នុងការនាំយកខ្សែបម្រើក្រុមជម្រើសជាតិស្វីស Xherdan Shaqiri ពីក្លឹប Stoke City ដែលបានធ្លាក់ទៅលីគទី២លើតម្លៃផ្ទេរ១៣លានផោនសម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ។ អតីតសមាជិកក្លឹប FC Bayern Munich និង Inter Milan នេះនឹងពាក់អាវលេខ២៣ស្នងកីឡាករ Emre Can ដែលចាកចេញទៅ Juventus កាលពីពេលថ្មីៗនេះ។ ក្លឹបនៅលីគកំពូលអេស៉្បាញ…

Continue Reading →

ស្ងាត់ៗ Adrien Rabiot ជិតឈានដល់ការបង្ហាញខ្លួនជាផ្លូវការអោយ FC Barcelona
Permalink

ស្ងាត់ៗ Adrien Rabiot ជិតឈានដល់ការបង្ហាញខ្លួនជាផ្លូវការអោយ FC Barcelona

អេស៉្បាញ ៖ ទីបំផុតខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot បានឈានដល់ការយល់ព្រមកិច្ចសន្យាជាមូយក្លឹបអ្នកមានបុណ្យ FC Barcelona ជាផ្លូវការហើយ។ មកទល់នឹងពេលនេះមិនទាន់មានប្រភពពត៌មានច្បាស់លាស់មួយណាបញ្ជាក់ពីតម្លៃខ្លួនកីឡាករវ័យ២៣ឆ្នាំនេះឡើយ គ្រាន់តែដឹងល្ហៀងៗថា រូបគេនឹងទទួលកម្រៃនឿយហត់៦០ម៉ីនអឺរ៉ូក្នុងមួយខែសម្រាប់ការផ្ទេរមកទឹកដីកាតាឡាន់។ គួរអោយដឹងដែរថា Adrien Rabiot បានឡើងមកលេងឈុតធំ Paris Saint Germain តាំងពីឆ្នាំ២០១២មកម៉្លេះ និងធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបារាំងឈុតធំបាន៦ប្រកួតផងដែរ។ ដោយ ៖ ខាវីន ប្រភព ៖ Sport English

Continue Reading →