ទូរទស្សន៍ក្នុងស្រុករបស់ឥណ្ឌូនេស៊ី MNC TV ទទួលសិទ្ធិផ្សាយ AFF Futsal Club Championship 2018

ទូរទស្សន៍ក្នុងស្រុករបស់ឥណ្ឌូនេស៊ី MNC TV ទទួលសិទ្ធិផ្សាយ AFF Futsal Club Championship 2018

ឥណ្ឌូនេស៊ី​៖​ ទូរទស្សន៍មួយក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី MNC TV និង MNC Channel ដែលប្រិយមិត្តយើងអាចស្វែងរកក្នុង Youtube បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្តាច់មុខ នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងសាល AFF Futsal Championship 2018 ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកក្កដា។ ក្រុមបាល់ទាត់ ស.ស.យ.ក កំចាយមារតំណាងអោយកម្ពុជាស្ថិតក្នុងពួល A ជាមួយក្រុមមកពីអូស្រា្តលី មីយ៉ាន់ម៉ា និង​ ប្រ៊ុយណេ។

គួរអោយដឹងដែរថា ក្រុមម្ចាស់ជើងឯកពានង្វាន់ថ្នាក់ជាតិក្នុងសាលរបស់កម្ពុជាមួយនេះនឹងត្រូវប្រកួតបើកឆាកទល់នឹង East Coast Heat វេលាម៉ោង៤រសៀលថ្ងៃទី​១៥ កក្កដា រីឯប្រកួតបន្ទាប់នឹងប៉ះជាមួយ MIC មកពីមីយ៉ាន់ម៉ានាវេលាម៉ោង១១:៣០ព្រឹក ថ្ងៃទី១៦ កក្កដា និងប្រកួតចុងក្រោយក្នុងពូលប៉ះ Arbisyan របស់ប្រ៊ុយណេ នៅថ្ងៃទី១៧ ខែកក្កដា។

ដោយ ៖ ខាវីន

ប្រភព និងរូបភាព ៖ សសយក កំចាយមារ, ASEAN Football official twitter page 

Facebook Comments