នៅចាំម្ចាស់គ្រាប់បាល់ដំបូងនៅ World Cup 2018 ទេ?

នៅចាំម្ចាស់គ្រាប់បាល់ដំបូងនៅ World Cup 2018 ទេ?

រុស្សី ៖ ខ្សែបម្រើក្រុមជម្រើសជាតិរុស្សី Yuri Gazinskiy បានក្លាយជាកីឡាករដំបូងបំផុតដែលអាចរកគ្រាប់បាល់បញ្ចូលទីបានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨។ គ្រាប់បាល់ដំបូងនៅ World Cup 2018 កើតចេញពីការបញ្ចូលដ៏ល្អរបស់ Aleksandr Golovin ហើយសម្រេចទីដោយការតែតរបស់ម្ចាស់អាវលេខ៨នៃក្រុមរុស្សី នៅនាទីទី១២ដើមតង់ទី១ក្នុងជំនួបរវាងម្ចាស់ផ្ទះរុស្សី និងអារ៉ាប៊ីសាអូឌីត។

គួររំលឹកដែរថា កាលណោះម្ចាស់ផ្ទះបានលត់ក្រុមជើងខ្លាំងមកពីទ្វីបអាស៊ីមួយនេះក្នុងលទ្ធផល៥-០នៅមុខអ្នកទស្សនាជាង៧ម៉ឺននាក់នាកីឡដ្ឋាន Luzhniki Stadium ។ គ្រាប់បាល់ទាំង៥របស់រុស្សីរកបានដោយ Yuri Gazinskiy នៅនាទីទី១២ Artem Dzyuba នៅនាទីទី៧១ Aleksandr Golovin បន្ថែមមួយគ្រាប់នៅនាទីទី៩០+៥ដោយការទាត់បាល់ពិន័យពីចម្ងាយ ខណៈ Denis Cheryshev រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៤៣ និង៩០+២៕

ដោយ ៖ ខាវីន

Facebook Comments