បែកធ្លាយការសន្ទនាតាម Whatsapp របស់កីឡាករម្នាក់ស្តីពីការទិញការប្រកួត

បែកធ្លាយការសន្ទនាតាម Whatsapp របស់កីឡាករម្នាក់ស្តីពីការទិញការប្រកួត

អ៊ីតាលី ៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Emanuele Calaio ត្រូវបានគេសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទិញការប្រកួតមួយនៅលីគលំដាប់ទី២ Series B របស់អ៊ីតាលី។ សារមួយដែលផ្ញើចេញតាមរយៈបណ្តាញសង្គម Whatsapp ពីខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Calaio ទៅកាន់អតីតមិត្តរួមក្រុម Filippo De Col និង Claudio Terzi លេងនៅ Spezia កាលពីថ្ងៃទី១៨ ឩសភា នៅមុនពេលក្លឹប Parma យកឈ្នះ២ទល់នឹង០ទៅលើ Spezia កក់កៅអីឡើងមកលីគកំពូល Series A សម្រាប់រដូវកាលថ្មីខាងមុខ។ ទាក់ទិននឹងរឿងនេះដែរ ក្លឹប Parma ផ្ទាល់បានច្រានចោលការចោទប្រកាន់ទាំងនេះ ហើយបានបកស្រាយថាវាគ្រាប់តែជាការនិយាយលលេងរបស់ Calaio ទៅកាន់អតីតមិត្តរួមក្រុមរបស់គេតែប៉ុណ្ណោះ។

គួរអោយដឹងដែរថា ក្លឹប Parma ត្រូវបានកាត់ចោលទៅលេងនៅលីគកំពូលទាប Sereis D កាលពីឆ្នាំ២០១៥ បន្ទាប់ពីក្លឹបមួយនេះបានប្រកាសថាក្ស័យធន ទើបតែរដូវកាលថ្មីខាងមុខនេះ ក្លឹបបានបង្ហាញមុខនៅលីគកំពូល Series A សាជាថ្មី។

ដោយ ៖ ខាវីន

ប្រភព ៖ BBC

Facebook Comments