បារាំងលើកពាន World Cup ជាលើកទីពីរក្រោមក្រសែភ្នែកមនុស្សរាប់លាននាក់ទូទាំងពិភពលោក

បារាំងលើកពាន World Cup ជាលើកទីពីរក្រោមក្រសែភ្នែកមនុស្សរាប់លាននាក់ទូទាំងពិភពលោក

រុស្សី ៖ ក្រោយចំណាយពេល១ខែពេញ ទីបំផុតបារាំងបានក្លាយជាជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១៨ជាផ្លូវការ ក្រោយក្រុមដែលមានរហស្សនាមមាន់គកបានបំបាក់ក្រុមក្រូអាតក្នុងលទ្ធផលបច្ចេកទេស​ ៤-២ នាកីឡាដ្ឋាន Luzhniki ទីក្រុងមូស្កូល ប្រទេសរុស្សី។ ៤គ្រាប់របស់បារាំងរកបានដោយការតែតបញ្ចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធក្រូអាត Mario Mandzukic នាទីទី១៨ មុនការទាត់បាល់ប៉េណាល់ទីរបស់ Antoine Griezmann នៅនាទីទី៣៨ ស្របពេលដែល Paul Pogba និង Kylian Mbappe រកបានម្នាក់មួយគ្រាប់នៅតង់ទី២។ ចំណែក២គ្រាប់របស់ក្រូអាតរកបានដោយ Ivan Perisic និង Mario Mandzukic ។

គួរអោយដឹងដែរថា ការឈ្នះពានលើកនេះជាការឈ្នះលើកទី២ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន បន្ទាប់ពីក្រុមនេះធ្លាប់ឈ្នះរួចម្តងមកហើយកាលពីឆ្នាំ១៩៩៨នៅក្នុងទឹកដីខ្លួនឯងដោយកាលណោះលត់ប្រេស៊ីល៣-០។

ដោយ ៖ ខាវីន

Facebook Comments