យុវជនម្នាក់ជំនះបង្កើតក្រុមយុវជនថ្នាល ដោយសារចិត្តស្រលាញ់បាល់ទាត់

យុវជនម្នាក់ជំនះបង្កើតក្រុមយុវជនថ្នាល ដោយសារចិត្តស្រលាញ់បាល់ទាត់

ភ្នំពេញ ៖ ជាមន្ត្រីរាជការ និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យុវជន ផៃ បរិញ្ញា បានរៀបរាប់ពីគោលបំណង និងអនុស្សាវរីយ៍ និងសមិទ្ធផលមួយចំនួនដែលខ្លួនបានទទួល ក្រោយដាក់ចិត្តបង្កើតនូវក្រុមបាល់ទាត់ដែលមានថ្នាលយុវជនផ្ទាល់ខ្លួនមួយ។ យុវជនដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល D License នេះរៀបរាប់ថា ៖ « រយៈពេល៧ឆ្នាំហើយដែលក្រុម Youngchester បង្កើតឡើងដោយយុវជនម្នាក់ឈ្មោះ ផៃ បរិញ្ញា កាលនោះគេជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យមួយដែលនៅកណ្ដាលទីក្រុងភ្នំពេញ។ ដោយចិត្តស្រលាញ់បាល់ទាត់ខ្លាំង ខ្ញុំក៍បានបង្កើតក្រុមនេះឡើងក្នុងគោលបំណងលេងមិត្តភាព ប៉ុន្ដែនៅឆ្នាំ២០១២-២០១៣ ខ្ញុំបានសម្រេចចូលលេងពានរង្វាន់ League Division មិនផ្លូវការមួយដែលរៀបចំដោយតារាងបាល់ទាត់ RooY7 ដោយបញ្ចប់រដូវកាល Youngchester ឈរនៅចំណាត់ថ្នាក់លេខ១០ដោយមាន១៥ក្រុមចូលរួម។ តាមការរៀបរាប់របស់បរិញ្ញា ការរៀបចំក្រុមរយះពេល7ឆ្នាំមកនេះផលវិបាកមានច្រើន មានពេលខ្លះគាត់ចង់បោះបង់ក្រុមចោលក៍មាន ដោយសារកត្ដាកីឡាករមិនចុះសម្រុងគ្នាជាដើម ប៉ុន្ដែដោយចិត្តស្រលាញ់ នឹងចិត្តមិនដាច់ផងនោះគាត់ក៍សម្រេចចិត្តប្រមូលកីឡាករមកវិញ ។ បរិញ្ញាបន្ដទៀតថាគាត់ព្យាយាមតាំងពីបាតដៃទទេរយះពេល៧ឆ្នាំតែម្នាក់ឯងមកនេះយ៉ាងលំបាក រហូតមកដល់ឆ្នាំ ២០១៦ បរិញ្ញាមានកូនចិត្តមួយដោយបង្កើតក្រុមយុវជនដើម្បីជំនួសរៀមច្បង ដោយកាលនោះមានឈ្មោះថា Youngchester Academy (U16) សម្ធិផលរបស់Youngchester Academy នោះគឺពានរង្វាន់ដែលចូលរួមលើកដំបូងបំផុតគឺ Premium U18 Cup យើងទទួលលទ្ធផលដែលនឹកស្មានមិនដល់ដោយយើងទទួលចំណាត់ថ្នាក់លេខ២ ប៉ុន្ដែបច្ចុប្បន្នក្លាយជា U18 ហើយ »

បច្ចុប្បន្ន Youngchester FT មានថ្នាលយុវជនជាង១០នាក់កំពុងហ្វឹកហាត់ក្រោមការគ្រប់គ្រងរបស់យុវជន ផៃ បរិញ្ញា ដែលមានតួនាទីជាសិស្សច្បង និងជាគ្រូបង្វឹក។

ដោយ ៖ ខាវីន

Facebook Comments