ស្ងាត់ៗ Adrien Rabiot ជិតឈានដល់ការបង្ហាញខ្លួនជាផ្លូវការអោយ FC Barcelona

ស្ងាត់ៗ Adrien Rabiot ជិតឈានដល់ការបង្ហាញខ្លួនជាផ្លូវការអោយ FC Barcelona

អេស៉្បាញ ៖ ទីបំផុតខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot បានឈានដល់ការយល់ព្រមកិច្ចសន្យាជាមូយក្លឹបអ្នកមានបុណ្យ FC Barcelona ជាផ្លូវការហើយ។ មកទល់នឹងពេលនេះមិនទាន់មានប្រភពពត៌មានច្បាស់លាស់មួយណាបញ្ជាក់ពីតម្លៃខ្លួនកីឡាករវ័យ២៣ឆ្នាំនេះឡើយ គ្រាន់តែដឹងល្ហៀងៗថា រូបគេនឹងទទួលកម្រៃនឿយហត់៦០ម៉ីនអឺរ៉ូក្នុងមួយខែសម្រាប់ការផ្ទេរមកទឹកដីកាតាឡាន់។

គួរអោយដឹងដែរថា Adrien Rabiot បានឡើងមកលេងឈុតធំ Paris Saint Germain តាំងពីឆ្នាំ២០១២មកម៉្លេះ និងធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបារាំងឈុតធំបាន៦ប្រកួតផងដែរ។

ដោយ ៖ ខាវីន

ប្រភព ៖ Sport English

Facebook Comments