សមាជិក Juventus បង្ហោះសារស្វាគមន៍ CR7 សម្រាប់ការមកកាន់ Series A

សមាជិក Juventus បង្ហោះសារស្វាគមន៍ CR7 សម្រាប់ការមកកាន់ Series A

អ៊ីតាលី ៖ ទីបំផុតក្លឹបយក្សអេស៉្បាញ Real Madrid បានយល់ព្រមបញ្ចេញកំពូលខ្សែប្រយុទ្ធ លំដាប់អន្តរជាតិ Cristiano Ronaldo ទៅកាន់ Juventus ជាផ្លូវការក្នុងតម្លៃ១០៥លានអឺរ៉ូស្មើនឹង៩៣លានផោនលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ សម្រាប់ការផ្ទេរទៅកាន់ក្លឹបជើងឯកលីគកំពូលអ៊ីតាលី៣៤សម័យ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះត្រូវគេដឹងថានឹងទទួលបានប្រាក់ខែ៣០លានអឺរ៉ូក្នុងមួយឆ្នាំស្មើនឹង៥៧ម៉ឺនអឺរ៉ូក្នុងមួយសប្តាហ៍ដែលជាតម្លៃដ៏ខ្ពស់មួយក្នុងពិភពបាល់ទាត់។ ជាមួយនឹងដំណឹងល្អនេះដែរ សមាជិកសំខាន់ៗមួយចំនួនរបស់ក្លឹបសេះបង្កង់ដូចជា Dybala, Sami Khedira ជាដើម បានបង្ហោះនូវសារជាការស្វាគមន៍ CR7 ដែលជាមិត្តរួមក្លឹបថ្មីតាមបណ្តាញសង្គមផងដែរ។

គួរអោយដឹងដែរថា Cristiano Ronaldo ជាកីឡាករមួយរូបដែលជោគជ័យបំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួន ដោយធ្លាប់បានឈ្នះពាន FIFA Ballon d’Or ៥ដងពោលគឺនៅឆ្នាំ ២០០៨, ២០១៣,​ ២០១៤, ២០១៦ និង ២០១៧។ Ronaldo ធ្លាប់លេងនៅ Sporting Lisbon លីគកំពូលក្នុងស្រុកកំណើតមុនសម្រេចផ្លាស់មកលេងអោយ Manchester United នៅលីគអង់គ្លេស ហើយក៏បន្តភាពជោគជ័យរបស់ខ្លួនលើដីអេស៉្បាញដោយចូលរួមជាមួយ Real Madrid និងថ្មីៗនេះសម្រេចចិត្តមកសាងទ្រនំថ្មីលើដីអ៊ីតាលីជាមួយ Juventus ។

ដោយ ៖ ខាវីន

Facebook Comments