Alisson បំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេបំផុត ក្រោយសម្រេចផ្ទេរមកកាន់ Liverpool

Alisson បំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេបំផុត ក្រោយសម្រេចផ្ទេរមកកាន់ Liverpool

អង់គ្លេស ៖ Alisson Becker បានក្លាយជាអ្នកចាំទីដែលមានតម្លៃផ្ទេរថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយសម្រេចចាកចេញពី AS Roma មកកាន់​ Liverpool សម្រាប់តម្លៃផ្ទេររហូតដល់៦៥លានផោនលើកិច្ចសន្យារយៈពេល៦ឆ្នាំ។ ទន្ទឹមនឹងការបង្ហាញខ្លួនជាផ្លូវការអោយក្លឹបថ្មី អ្នកចាំទីជម្រើសទី១ក្រុមសាំបាំប្រេស៊ីលនេះបានលើកឡើងថា ៖ « ខ្ញុំសប្បាយរីករាយណាស់សម្រាប់ការផ្ទេរមកកាន់ ។ សុបិនខ្ញុំបានក្លាយជាការពិតដែលបានពាក់អាវក្រុមមួយដែលមានប្រវត្តិឈ្នះពានជាច្រើន។ វាជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ជីវិត និងនៅក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំនឹងបង្ហាញនូវអ្វីដែលខ្ញុំមានដើម្បីក្លឹប។ »

គួរអោយដឹងដែរថា ហង្សក្រហមក៏បានចាយអស់១៧៤.៤៥លានផោនហើយក្នុងការនាំយកសមាជិកថ្មី៣រូបផ្សេងទៀតមកកាន់កីឡដ្ឋាន Anfield ត្រៀមរដូវកាលថ្មីក្នុងពេលដ៏ខ្លីខាងមុខនេះរួមមាន Fabinho មកពីក្លឹប AS Monaco, Naby Keita មកពីក្លឹប RB Leipzig និង Xherdan Shaqiri មកពី Stoke City ។

ដោយ ៖ ខាវីន

ប្រភព ៖ Daily Mail

Facebook Comments