Bangkok BTS ក្លាយជាម្ចាស់ជើងឯកពាន AFF MNC Futsal Club Championship 2018

Bangkok BTS ក្លាយជាម្ចាស់ជើងឯកពាន AFF MNC Futsal Club Championship 2018

ឥណ្ឌូនេស៊ី ៖ ទីបំផុតក្រុមបាល់ទាត់ Bangkok BTS របស់ថៃបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ AFF MNC Futsal Club Championship 2018 ជាផ្លូវការ ក្រោយបំបាក់ក្រុម East Coast Heat FC មកពីអូស្រ្តាលី ក្នុងលទ្ធផល ៧-១។

ជាមួយគ្នានេះដែរ ការប្រកួតមួយគូទៀតក្នុងជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ ក្រុមភ្ញៀវ MIC FC មកពីមីយ៉ាន់ម៉ាបានយកឈ្នះក្រុមម្ចាស់ផ្ទះ SKN FC ដោយការទាត់ប៉េណាល់ទីក្នុងលទ្ធផល ១១-១០ ក្រោយបញ្ចប់ត្រឹម ៣-៣ រយៈពេល៤០នាទីពេញតង់។

គួរអោយដឹងដែរថា សម្រាប់ពានរង្វាន់នេះក៏មានក្រុមបាល់ទាត់ស.ស.យ.ក កំចាយមាររបស់កម្ពុជាចូលរួមផងដែរ តែបានហាលអាវត្រឹមវគ្គចែកពូល។

ដោយ ៖ ខាវីន

ប្រភព និងរូបភាព ៖ ASEAN Football

 

Facebook Comments