Wilfried Zaha បង្ហើបថា អនាគតនៅអង់គ្លេសហាក់ស្រពិចស្រពិល ខណៈសាមីខ្លួនចង់ស្គាល់រសជាតិលេងពាន Champions League

Wilfried Zaha បង្ហើបថា អនាគតនៅអង់គ្លេសហាក់ស្រពិចស្រពិល ខណៈសាមីខ្លួនចង់ស្គាល់រសជាតិលេងពាន Champions League

អង់គ្លេស ៖ ថ្មីៗនេះ កីឡាករ Wilfried Zaha បានបដិសេធកុងត្រាថ្មីដែលក្លឹប Crystal Palace បានដាក់អោយដែលមានកម្រៃនឿយហត់១២៥ពាន់ផោនក្នុងមួយសប្តាហ៍។ បើតាមគេហទំព័រកីឡា Standard Sport បានអោយដឹងថា ខ្សែប្រយុទ្ធក្រុមជម្រើជាតិកូឌឺវ័រនេះកំពុងពិចារណាក្នុងការចាកចេញពីកីឡដ្ឋាន Selhurst Park សម្រាប់ការផ្ទេរទៅកាន់ក្លឹបដែលមានកៅអីលេងពានរង្វាន់ UEFA Champions League នៅរដូវកាលថ្មីខាងមុខ ខណៈ Crystal Palace គ្រោងដាក់តម្លៃខ្លួនម្ចាស់អាវលេខ១១រហូតដល់៧០លានផោនឯណោះ។

គួរអោយដឹងដែរថា មកទល់នឹងពេលនេះមានក្លឹបធំៗ៣រួមមាន Borussia Dortmund, Tottenham Hotspur និង Everton ចង់បានបុរសវ័យ២៥ឆ្នាំនេះទៅចូលរួមសម្រាប់ត្រៀមរដូវកាលថ្មី។

ដោយ ៖ ខាវីន

ប្រភព ៖ Standard Sport

Facebook Comments